Advance Booking Terms of Use

លក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking

កាលបរិច្ឆេទកែប្រែចុងក្រោយ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥

សេចក្តីផ្តើម 

សូមអានលក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking នេះ ដោយប្រុងប្រយ័ត្ន។ ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ Advance Booking គឺត្រូវអានរួមជាមួយនឹង លក្ខខណ្ឌនៃសេវាកម្ម (រួមគ្នា ហៅថា លក្ខខណ្ឌនៃសេវាកម្ម) ។ តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើង ជាពិសេស មុខងារ Advance Booking ដែលមាននៅលើវេទិការបស់ហ្គ្រេប អ្នកត្រូវបានសន្មត់ថាបានអាន យល់ព្រម និងយល់ដឹងអំពីប្បញ្ញតិ្តនៃលក្ខខណ្ឌនៃសេវាកម្មរបស់យើង ដែលត្រូវអនុវត្តចំពោះអ្នក ។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះប្បញ្ញត្តិនៃលក្ខខណ្ឌនៃសេវាកម្មរបស់យើងទេ សូមកុំប្រើប្រាស់ ឬ បន្តប្រើប្រាស់វេទិកា ឬ សេវាកម្មរបស់យើងតទៅទៀត ។

វាក្យស័ព្ទដែលបានកំណត់ទាំងអស់ ប៉ុន្ដែមិនបានកំណត់នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking នេះ មានអត្ថន័យដូចគ្នាចំពោះវាក្យស័ព្ទដែលបានកំណត់នៅក្នុង លក្ខខណ្ឌនៃសេវាកម្ម ផងដែរ ។

Advance Booking គឺជាមុខងារមួយនៅលើវេទិការបស់ហ្គ្រេប ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកក់ការធ្វើដំណើរចាប់ពីរយៈពេលប្រាំពីរ (៧) ថ្ងៃរហូតដល់ ២ ម៉ោងជាមុន ។

អ្នកប្រើប្រាស់ – កម្រៃសេវា

កម្រៃសេវាដែលត្រូវអនុវត្តបានចំពោះការកក់ទុកជាមុនរបស់អ្នកនឹងត្រូវបានបង្ហាញនៅពេលអ្នកជ្រើសរើស Advance Booking ។ សូមចំណាំថាការធ្វើដំណើរនេះ គឺនៅតែជាកម្មវត្ថុនៃការគិតតម្លៃបន្ថែម ដែលត្រូវអនុវត្តនៅពេលកក់ (ឧទាហរណ៍ ដូចជា កម្រៃសេវាផ្លូវ កម្រៃសេវារង់ចាំ កម្រៃសេវាវេទិកា ជាដើម ។ល។)។

សូមចំណាំថា នៅពេលដែល Advance Booking របស់អ្នកត្រូវបានបញ្ជាក់ មុខងារនេះនឹងគិតប្រាក់ជាមុនដោយផ្អែកតាមវិធីទូទាត់របស់អ្នក (ឧទាហរណ៍ ដូចជា ABA Pay ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ជាដើម ។ល។) ។ ប្រាក់នោះនឹងស្ថិតក្នុង “ការឃាត់ទុក” – “hold” ជាបណ្ដោះអាសន្ន ហើយនឹងត្រូវបានកាត់នៅពេលដែលការធ្វើដំណើររបស់អ្នកត្រូវបានបញ្ចប់ ។ ប្រសិនបើការធ្វើដំណើររបស់អ្នកត្រូវបានលុបចោលដោយអ្នក នោះអ្នកនឹងទទួលបានប្រាក់វិញ ដែលជាកម្មវត្ថុនៃគោលការណ៍ណែនាំស្ដីពីការលុបចោលជាធរមាន ។

គោលការណ៍ណែនាំស្ដីពីការលុបចោលសម្រាប់ Advance Booking

ដោយសារមានការប្រែប្រួលនៅក្នុងកាលៈទេសៈផ្សេងៗ ដែលអាចកើតមានក្រៅពីការគ្រប់គ្រងរបស់អ្នកប្រើប្រាស់ ការធ្វើដំណើរក្នុងមុខងារ Advance Booking អាចត្រូវបានលុបចោល ។ ទោះយ៉ាងណាក៏ដោយ ដើម្បីធានាថាភាគីពាក់ព័ន្ធទទួលបានសំណងយ៉ាងត្រឹមត្រូវ យើងអនុវត្តការគិតតម្លៃលុបចោល ដែលត្រូវអនុវត្ត ។

១. កម្រៃលុបចោលនឹងត្រូវបានអនុវត្ត ប្រសិនបើ Advance Booking របស់អ្នកត្រូវបានបញ្ជាក់ និងទទួលយកដោយដៃគូបើកបរ ប៉ុន្តែអ្នកបានលុបចោលក្នុងរយៈពេល ៦០ (ហុកសិប) នាទីមុនម៉ោងកំណត់ទៅទទួលយករបស់អ្នក ឬ អ្នកបានលុបចោលក្រោយម៉ោងកំណត់ទៅទទួលយកអ្នក ។

២. ក្រៅ​ពី​កាលៈទេសៈ​ខាង​លើ អ្នក​មាន​សិទ្ធិ​លុប​ចោល Advance Booking ​ដោយ​មិន​ចាំបាច់បង់កម្រៃ​លុប​ចោលឡើយ ។

៣. នៅ​ម៉ោងកំណត់មក​ទទួលយក ប្រសិនបើ​ដៃគូបើកបរដែល​ទទួល​យក​ Advance Booking ​មិនទៅដល់ ឬ ​មក​យឺត អ្នក​អាចលុបចោល​ដោយ​មិន​គិតកម្រៃឡើយ ។ អ្នកក៏នឹងទទួលបានប័ណ្ណទូទាត់សំណងជម្ងឺចិត្តផងដែរ ប្រសិនបើអ្នកជ្រើសរើសលុបចោល ។

៤. នៅម៉ោងកំណត់មកទទួល ហើយសម្រាប់រយៈពេលជាក់លាក់មួយចាប់ពីរយៈពេល ១៥ ទៅ ៣០ នាទី បន្ទាប់ពីម៉ោងនោះ ប្រសិនបើគ្មានដៃគូបើកបរសម្រាប់ Advance Booking នោះទេ អ្នកមានសិទ្ធិលុបចោលដោយមិនគិតកម្រៃ ហើយនឹងទទួលបានប័ណ្ណទូទាត់សំណងពីហ្គ្រេប ។

៥. អ្នកនឹងត្រូវបង់កម្រៃលុបចោល ប្រសិនបើនៅម៉ោងកំណត់មកទទួល និងក្នុងរយៈពេល ១៥ នាទីបន្ទាប់ពីម៉ោងនោះ អ្នកមិនបានបង្ហាញ ។

៦. ពីពេលមួយទៅពេលមួយ កម្រៃលុបចោល និងប័ណ្ណទូទាត់សំណងជម្ងឺចិត្តសម្រាប់ Advance Booking ហ្គ្រេប នឹងផ្ដល់ជូនតាមមធ្យោបាយទំនាក់ទំនងដែលអាចអនុវត្តបានផ្អែកតាមឆន្ទានុសិទ្ធិរបស់ ហ្គ្រេប រួមមាន ប៉ុន្តែមិនកំណត់ តាមរយៈអ៊ីមែល ការជូនដំណឹងក្នុងកម្មវិធី និង/ឬ នៅប័ណ្ណព័ត៌មានសេវាកម្ម ដែលបង្ហាញនៅលើអេក្រង់កក់ការធ្វើដំណើរ ។

៧. ប័ណ្ណទូទាត់សំណងជម្ងឺចិត្តត្រូវប្រើប្រាស់សម្រាប់ការប្តូរយកសេវាកម្មរបស់ ហ្គ្រេប ក្រោមប្បញ្ញត្តិនៃលក្ខខណ្ឌជាធរមាន ហើយត្រូវគោរពតាមគោលការណ៍ជាធរមានរបស់ ហ្គ្រេប តាមឆន្ទានុសិទ្ធិរបស់ ហ្គ្រេប ។

៨. អ្នកក៏ត្រូវគិតកម្រៃផ្សេងៗដែលត្រូវអនុវត្ត ដោយអនុលោមតាមគោលការណ៍ណែនាំស្ដីពីការលុបចោលជាធរមាន ដូចដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ ហ្គ្រេប និងបានជូនដំណឹងដល់អ្នកពីពេលមួយទៅពេលមួយ ។

ការទទួលយកអ្នកធ្វើដំណើរនៅអាកាសយានដ្ឋាន

១. ម៉ោងកំណត់ទៅទទួលយកដែលបានកក់ទុកមុន នឹងត្រូវបានកែតម្រូវដោយស្វ័យប្រវត្តិ ក្នុងករណីដែលមានការផ្លាស់ប្តូរណាមួយចំពោះកាលវិភាគនៃជើងហោះហើរ (មិនថាជាការពន្យារពេលហោះហើ ឬ ហោះហើរមុនម៉ោង) ដែលមានរយៈពេល ៣០ (សាមសិប) នាទី ឬ ច្រើនជាងនេះ ពីម៉ោងដើម ដែលត្រូវមកដល់នោះ ។ ការកក់នឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ប្រសិនបើពេលវេលាដើម ដែលត្រូវមកដល់នោះ ត្រូវបានពន្យារពេលវេលា ៦ (ប្រាំមួយ) ម៉ោង ឬ ច្រើនជាងនេះ ឬ ប្រសិនបើជើងហោះហើរនោះត្រូវបានលុបចោល ។

២. ក្នុងករណីដែល​ការ​ផ្លាស់​ប្តូ​រ​កាលវិភាគ​ជើង​ហោះ​ហើរ​តិច​ជាង ៣០ (សាមសិប) នាទី នោះនឹងមិនមានការកែតម្រូវពេលវេលានោះទេ ​។

៣. អ្នកយល់ដឹងថា ពេលវេលាត្រូវមកដល់ (រួមទាំងពេលវេលាថ្មីដែលត្រូវមកដល់) គឺជាពេលវាដែលប៉ាន់ស្មានតែប៉ុណ្ណោះ (estimate) ហើយអ្នកផ្ដល់តតិយជន គឺជាអ្នកផ្ដល់ពេលវេលាទាំងអស់នោះ ។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះការខកខានរបស់អ្នកផ្តល់តតិយជន ចំពោះការធ្វើបច្ចុប្បន្នភាព (ជូនដំណឹង) ដល់ ហ្គ្រេប អំពីការកែតម្រូវណាមួយនៅក្នុងពេលវេលាត្រូវមកដល់នោះទេ ។

៤. អ្នកយល់ដឹងថា ពេលវេលាត្រូវមកទទួលគឺត្រូវបានកំណត់ដោយអ្នកតែបណ្ណោះ ។ ហ្គ្រេប អាចណែនាំជូនអ្នកអំពីពេលវេលា ប៉ុន្តែអ្នកគឺជាអ្នកសម្រេចចិត្តចុងក្រោយអំពីពេលវេលាត្រូវមកទទួល ហើយ ហ្គ្រេប មិនទទួលខុសត្រូវទេ ប្រសិនបើអ្នកមិនអាចទៅដល់កន្លែងទទួលទាន់ពេលវេលា ។ ប្រសិនបើអ្នកមិនមកទាន់ពេលវេលាទេ វាអាចនឹងមានការផាកពិន័យចំពោះអ្នក ស្របតាមគោលការណ៍ណែនាំរបស់ ហ្គ្រេប ជាធរមាន ។

យើងរក្សាសិទ្ធិក្នុងការបន្ថែម កែប្រែ ឬ ដកចេញ (ការកែប្រែ) លក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking នេះនៅពេលណាក៏បាន ដោយមិនមានការជូនដំណឹងដល់អ្នក ។ ការផ្លាស់ប្តូរណាមួយនោះ ត្រូវមានប្រសិទ្ធភាពក្នុងរយៈពេលប្រាំពីរ (៧) ថ្ងៃ គិតចាប់ពីពេលដែលការកែប្រែនោះត្រូវបានបង្ហោះនៅលើគេហទំព័រ ឬ វេទិការបស់យើង ។ អ្នកមានទំនួលខុសត្រូវក្នុងការពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking ជាប្រចាំ ។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះការផ្លាស់ប្តូរណាមួយទេ អ្នកត្រូវតែឈប់ប្រើប្រាស់វេទិកា និងសេវាកម្មរបស់យើង ។ សូមចំណាំថាការបន្តរបស់អ្នកប្រើប្រាស់វេទិកា និងសេវាកម្មរបស់យើងនឹងបង្កើតការយល់ព្រមរបស់អ្នកចំពោះការផ្លាស់ប្តូរណាមួយចំពោះលក្ខខណ្ឌនៃការប្រើប្រាស់នេះ ។